កាលពីថ្ងៃអង្គារ ៨រោច ខែពិសាខ ឆ្នំាឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម កេត សោផាន់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង បានទទួលជួបតំណាងទីភ្នាក់ងារអភិវឌ្ឍបារាំង (AFD) ចំនួនពីររូបគឺលោកស្រី Julie Marsaudon អនុប្រធាននាយកដ្ឋានអឺរ៉ុបខាងកើត មជ្ឈឹមបូព៌ា និងអាស៊ី និងលោកស្រី Valérie Driot មន្ត្រីទទួលបន្ទុកប្រទេសកម្ពុជា។
តំណាង AFD បានធ្វើបទបង្ហាញជូនឯកឧត្តមឯកអគ្គរាជទូតអំពីយុទ្ធសាស្ត្រ និង គម្រោងនានា ដែលបាន និងកំពុងអនុវត្តនៅក្នុងប្រទេសកម្ពុជា និងបានសំដែងការពេញចិត្ត ដែលគម្រោងទាំងអស់កំពុងដំណើរការទៅមុខបានយ៉ាងល្អ បើទោះជាស្ថិតនៅក្នុងបរិបទកូវីដ-១៩ ក្តី។
នៅចុងខែឧសភា ឆ្នាំ ២០២១ ខាងមុខនេះ នឹងមានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរវាងតំណាង AFD នៅប៉ារីស និងតំណាងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិភាក្សាគ្នានិងកំណត់អំពីក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ ២០២២-២០២៧។
Le 4 mai, 2021, S.E. M. KET Sophann, Ambassadeur du Royaume du Cambodge en France s’est entretenu avec deux représentantes de l’Agence française de développement (AFD) qui sont Mme Julie Marsaudon, Directrice Adjointe du Département Europe Oriental, Moyen Orient et Asie et Mme Valérie Driot, Représentante Pays, Cambodge.
Lors de cet entretien, les deux représentantes ont presenté à S.E. M. l’Ambassadeur des stratégies de développement ainsi que de l’actualité de projets de l’AFD au Cambodge. Aussi, elles ont exprimé leur satisfaction du fait que les projets en cours de l’AFD au Cambodge s’avancent très bien, en dépit de l’épidémie de la Covid-19.
À la fin du mois de mai 2021, des representants de l’AFD à Paris et ceux du gouvernment royal du Cambodge, ainsi que des autres parties prenantes organiseront via visio-conférence une réunion de dialogue politique de développement pour définir le cadre d’intervention stratégique de l’AFD au Cambodge pour la période 2022-2027.